ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន៥៩៤គ្រួសារ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ទទូលអំណោយពីព្រះមហាក្សត្រ និងសម្តេចម៉ែ

AKP កំពង់ធំ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ​​ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាង និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពប្រជារាស្រ្ត និងនាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្ត ដែលទទូល​រងគ្រោះ​ដោយជំនន់ទឹកភ្លៀងចំនួន០៤ឃុំ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន៥៩៤គ្រួសារ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

រូបថត៖ សោម ឬទ្ធី