ប្រើប្រាជ្ញារបស់អ្នក ដើម្បីទទួលបាន ប្រាក់រង្វាន់ ២ ០០០ដុល្លារ ពីកម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម នៅបណ្ណាគារ ឈិន គ័ង (M&G Slogan)

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ —

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់ធំពីបណ្ណាគារ ឈិន គ័ង ត្រូវបានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។ ក្នុងរយៈពេលដែលម៉ាកសម្ភារការិយាល័យដ៏ល្បីល្បាញរបស់ចិន M&G បានចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ ក្រុមហ៊ុនបានផ្ដោតក្នុងការបង្កើត និងផ្សព្វផ្សាយនូវម៉ាកសញ្ញា ឈិន គ័ង ដើម្បីផ្តល់ជូនអតិថិជនកម្ពុជានូវផលិតផលសម្ភារការិយាល័យ ដែលមានគុណភាពកាន់តែល្អ ដែលទន្ទឹមនឹងនេះក៏ជាផលិតផលប្រកបដោយគុណភាពពីប្រទេសចិនផងដែរ។

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្មនេះ នឹងត្រូវធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា ដោយអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់បង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាងសកម្ម។ នេះមិនត្រឹមតែជាការប្រកួតប្រជែងប្រជាប្រិយភាព និងទេពកោសល្យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសំខាន់ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីរបស់កម្ពុជា និងវប្បធម៌ម៉ាក ឈិន គ័ង ផងដែរ។

បណ្ណាគារ ឈិន គ័ង នឹងបន្តជួយដល់ការអភិវឌ្ឍផ្នែកទីផ្សារនិងវប្បធម៌នៅកម្ពុជា។ កម្មវិធីនេះមិនត្រឹមតែបានអញ្ជើញតារាល្បីក្នុងបណ្ដាញសង្គមនៅកម្ពុជា មកធ្វើការផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអញ្ជើញក្រុមអ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរ ចូលរួមធ្វើជាគណៈកម្មការផងដែរ ដែលជាការរួមផ្សំដ៏ប្លែកអស្ចារ្យ ដែលនាំមកនូវបទពិសោធន៍ថ្មីស្រឡាងមានទាំងប្រជាប្រិយភាព និងជំនាញវិជ្ជាជីវៈទន្ទឹមគ្នា ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍នេះដែលធានាថាព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តទៅដោយបើកចំហ និងយុត្តិធម៌។

ការដាក់ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។ លោកអ្នកអាចចូលរួមដោយការផ្ញើសារផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក (M&G Cambodia)។ ការជ្រើសរើសវាយតម្លៃជាសាធារណៈនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ដែលនឹងធ្វើការជ្រើសរើសរង្វាន់ទី១ ចំនួន ០១ រូប និងរង្វាន់ឆ្នើមចំនួន ១០ រូប។ អ្នកឈ្នះរង្វាន់ឆ្នើមនឹងទទួលបានឱកាសការងារនៅក្នុងបណ្ណាគារ ឈិន គ័ង ថែមទាំងមានឱកាសក្លាយជាទូតសុឆន្ទៈរបស់បណ្ណាគារ ឈិន គ័ង។

ពិធីប្រគល់រង្វាន់នៃកម្មវិធីនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡជាតិអូឡាំពិក រាជធានីភ្នំពេញ។

លក្ខខណ្ឌតម្រូវឱ្យចូលរួមមានដូចខាងក្រោម៖

១.មានចំណេះដឹង និងយល់ដឹងគ្រប់គ្រាន់អំពីបណ្ណាគារ ឈិន គ័ង។

២.ប្រើពាក្យមានភាពច្នៃប្រឌិត មិនមានកំណត់ចំនួនពាក្យទេ ត្រូវសមស្របនឹងរូបភាពរបស់បណ្ណាគារ ឈិន គ័ង។

៣. ងាយយល់ ងាយស្រួលក្នុងការចងចាំ និងផ្សព្វផ្សាយ។

សូមបញ្ជាក់ថា អ្នកឈ្នះរង្វាន់លេខ១ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ២ ០០០ ដុល្លារ និងសម្ភារការិយាល័យដែលមានតម្លៃស្មើនឹង ១ ០០០ ដុល្លារ រួមជាមួយនឹងការបញ្ចុះតម្លៃចំនួន ៣០% អស់មួយជីវិតនៅតាមបណ្ណាគារ ឈិន គ័ង គ្រប់សាខាទាំងអស់។

ដោយឡែកសម្រាប់រង្វាន់ឆ្នើម ចំនួន ១០ រូប វិញ
នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ២០០ ដុល្លារសម្រាប់ម្នាក់ៗ សម្ភារការិយាល័យ ដែលមានតម្លៃស្មើនឹង ១០០ ដុល្លារ ផងដែរ។

M&G ក្នុងនាមជាផលិតករនៃសម្ភារការិយាល័យធំជាងគេមួយនៅលើពិភពលោក និងជាអ្នកផ្គត់ផ្គង់សម្ភារការិយាល័យរួមបញ្ចូលគ្នានូវគុណតម្លៃច្នៃប្រឌិត និងគុណសម្បត្តិសេវាកម្ម តែងប្តេជ្ញាធ្វើឱ្យការរៀនសូត្រ និងការបំពេញការងារកាន់តែមានភាពរីករាយ និងមានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ ប្រទេសចិន និងមានសួនឧស្សាហកម្មទំហំ ៥០០ ០០០ ម៉ែត្រការ៉េ។ នៅឆ្នាំ២០១៩ មន្ទីរពិសោធន៍ឈិន គ័ង ត្រូវបានទទួលស្គាល់ជាផ្លូវការដោយសេវាកម្មវាយតម្លៃថ្នាក់ជាតិរបស់ប្រទេសចិនសម្រាប់ការវាយតម្លៃអនុលោមភាព (CNAS) ដែលមានសមត្ថភាពត្រួតពិនិត្យ ស្របតាមកម្រិតពិភពលោក។

ផលិតផលរបស់ M&G ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ១១០។ បណ្ណាគារ ឈិន គ័ង លក់រាយមានជិត ៨ ម៉ឺនកន្លែងនៅទូទាំងប្រទេសចិន និងមានដៃគូនៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានបន្តរក្សាកំណើនយ៉ាងលឿនទ្វេដងក្នុងរយៈពេលដប់ឆ្នាំកន្លងមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផលិតផលផ្សេងៗរបស់បណ្ណាគារ ឈិន គ័ង អាចត្រូវបានគេមើលឃើញនៅក្នុងសន្និសីទ APEC វេទិកា Boao Forum for Asia សន្និសីទនាយកប្រតិបត្តិសកល និងសន្និសីទជាន់ខ្ពស់ថ្នាក់ជាតិដទៃទៀតដែលបង្ហាញពីចក្ខុវិស័យរបស់ M&G ក្នុងការបង្កើត “ម៉ាកសម្ភារការិយាល័យលំដាប់ពិភពលោក” ៕

ដោយ ផែន រតនៈ