សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងដល់លើផ្ទះ

AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ —

នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរតាម ទូកចុះសួរសុខទុក្ខ និងចែកអំណោយដល់លើផ្ទះប្រជាពលរដ្ឋដែលលិចទឹកធ្វើដំណើរមិនរួច នៅឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។

រូបថត៖ ហ៊ុន យុទ្ធគុណ និងកុក គី