សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង ចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្ត និងតូបលក់ដូរក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្ត ក្រុងស្វាយរៀង និងតូបអាជីវករលក់ដូរក្នុងមន្ទីពេទ្យខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី និងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ ដោយមានការចូលរួមពីលោក សរ សុដានី អភិបាលរងក្រុង ព្រមទាំងកម្លាំងសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
រូបថត៖ AKP-ស្វាយរៀង