សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយចែកជូនប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង នៅស្រុកសន្ទុក

AKP កំពង់ធំ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងលោកជំទាវ និង លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំង ក្រុមការងារ អញ្ជើញចូលរួមចែកអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ជូនដល់ ប្រជាពលរដ្ឋចំនួន ៣៥៣គ្រួសារ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកសន្ទុក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

រូបថត៖ AKP-កំពង់ធំ