ស្ថានទូតអាមេរិក ប្រចាំកម្ពុជា រៀបចំសន្និសីទស្តីពីបទល្មើសលើកុមារ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២០ ខែតុលាឆ្នាំ២០២០–

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា អញ្ជើញជាអធិបតី បើកសន្និសីទស្តីពីបទល្មើសលើកុមារ ដែលមានរយៈពេល ៣ថ្ងៃ នាថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ នៅខេត្តសៀមរាប ដោយមានអ្នកចូលរួមជាង ៦០នាក់ មកពីក្រសួងយុត្តិធម៌ នគរបាល ជាតិកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិ (HSI) ការិយាល័យ ស៊ើបអង្កេតសហព័ន្ធ (FBI) និងការិយាល័យសន្តិសុខតំបន់ (RSO) និងអង្គការក្រៅរដ្ឋាភិបាល ជាច្រើន។

រូបថត៖ ឃុត សៅ