ឯកឧត្តម គុយ សុផល អញ្ជើញចុះពិនិត្យស្ថានភាពប្រជារាស្រ្ត និងនាំយកព្រះរាជអំណោយចែកជូនប្រជារាស្ត្ររងគ្រោះដោយសារ ជំនន់ទឹកភ្លៀងចំនួន ៦៧៤គ្រួសារ នៅខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាង និងក្រុមការងារចុះពិនិត្យ ស្ថានភាពប្រជារាស្រ្ត និងនាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្ត ដែលទទួលរងគ្រោះដោយជំនន់ ទឹកភ្លៀង បណ្តាលឱ្យលិចលំនៅដ្ឋាន និងផលដំណាំ នៅក្នុងឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចំនួនប្រមាណ ៦៧៤គ្រួសារ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

រូបថត៖ សោម ឬទ្ធី