អឺរ៉ុបរឹតបន្ដឹងវិធានការការពារវីរុសកូវីដ១៩ ខណៈអង្គការសុខភាពពិភពលោកក្រើនរំលឹកឲ្យអនុវត្តវិធានការតឹងរឹងបន្តិច

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២០.១០.២០)

អឺរ៉ុប៖ បណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនបានចាត់វិធានការជាបន្ទាន់កាលពីថ្ងៃច័ន្ទ ទី១៩ ខែតុលានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសកូវីដ១៩  ។

អង្គការសុខភាពពិភពលោកបាន​បន្ទោសការកើនឡើងនូវករណីឆ្លង​នៅក្នុងប្រទេសទាំងអស់នោះ    ដែលបច្ចុប្បន្នមានករណីឆ្លងដល់ចំនួនជាង ៤០ លាននាក់ លើសកលលោក   ថាមកពីប្រទេសទំាងនោះ  មិនបានអនុវត្តវិធានការចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

ប្រទេសអៀរឡង់និងវែលបានក្លាយជាប្រទេសដំបូងបង្អស់នៅលើទ្វីបអ៊ឺរ៉ុប  ដែលបានអនុវត្តការបិទប្រទេសជាថ្មី  ។