ប្រទេសហ្វីលីពីនកាត់បន្ថយម៉ោងបម្រាមគោចរ ដែលអនុញ្ញាតឱ្យប្រជាជនអាចស្ថិតនៅក្រៅផ្ទះបានយូរ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមប៊ឹច (២០.១០.២០)

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានកាត់បន្ថយម៉ោងបម្រាមគោចរក្នុងទីក្រុងម៉ានីលព្រមទាំងបានបន្ធូរបន្ថយបទបញ្ជាឲ្យស្ថិតនៅក្នុងផ្ទះ ដើម្បីជាការបើកឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួន។

បម្រាមគោចរនៅសង្កាត់ភាគច្រើននៃរដ្ឋធានីម៉ានីលក្នុងពេលនេះនឹងចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៤ ព្រឹកដែលពីលើកមុនគឺពីម៉ោង ១០ យប់ដល់ម៉ោង ៥ព្រឹក។

ការផ្លាស់ប្តូរនេះគឺជាការឆ្លើយតបទៅនឹងសំណើរបស់គណៈរដ្ឋមន្រ្តីដើម្បីអនុញ្ញាតឱ្យអាជីវកម្មកាន់តែរីកចម្រើនបាន។