រដ្ឋសភាវៀតណាមចាប់ផ្តើមបើកសម័យប្រជុំនៅថ្ងៃទី ២០ ខែតុលានេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វៀតណាមញូវ (២០.១០.២០)

វៀតណាម៖ សម័យប្រជុំរបស់រដ្ឋសភាបានចាប់ផ្តើមនៅថ្ងៃអង្គារទី២០ ខែតុលានេះដោយសមាជិកសភាទាំងអស់បានបើកកិច្ចប្រជុំតាមរយៈ វីដេអូចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែតុលាដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់និងសេចក្តីសម្រេចជាច្រើនទៀត   ព្រមទាំងពិនិត្យលើរបាយការណ៍មួយចំនួនផងដែរ។

បន្ទាប់មកសមាជិកសភានឹងប្រមូលផ្ដុំគ្នានៅទីក្រុងហាណូយដើម្បីពិភាក្សាទល់មុខគ្នា ។

នៅក្នុងសម័យប្រជុំនេះដែរ   សមាជិកសភាវៀតណាមក៏​បានពិនិត្យលើឯកសារពង្រាងដែលនឹងត្រូវបញ្ជូនទៅមហាសន្និបាតគណបក្សទូទាំងប្រទេសលើកទី ១៣ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយនេះ  ។