ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ ដែលហូរមកពីផ្នែកលើនៃស្រុកវ៉ារិន នៅតែបន្តលិច និងប៉ះពាល់ឃុំចំនួន៦

AKP សៀមរាប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–

លោក លុក ផុស អភិបាល នៃគណៈអភិបាលស្រុកអង្គរជុំ ខេត្តសៀមរាប បានឱ្យដឹងនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀង ដែលហូរមកពីខាងស្រុកវ៉ារិន នៅតែបន្តលិច និងប៉ះពាល់ឃុំចំនួន៦ របស់ស្រុកអង្គរជុំ បណ្តាលឱ្យលិចផ្លូវធំទីរួមស្រុក ប្រវែង ១០គីឡូម៉ែត្រ ប៉ុន្តែអាចធ្វើចររាចរណ៏បាន ហើយស្ថានភាពទឹកស្រកជាងពីល្ងាចថ្ងៃ១៩ ខែតុលា បន្តិច។

រូបថត៖ ឃុត សៅ