ឯកឧត្តម សុខ លូ នាំយកទឹកសុទ្ធ និងមីមកឧបត្ថម្ភជូនកម្លាំង ដែលកំពុងតែប្រតិបត្តិការ បិទការពារទឹកហូរច្រោះ នៅផ្លូវជាតិ៦អា ក្នុងស្រុកស្ទោង

AKP កំពង់ធំ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាំយកទឹកសុទ្ធ និងមីម៉ាៗមកឧបត្ថម្ភជូនកម្លាំង ដែលកំពុងតែប្រតិបត្តិការ បិទការពារទឹកហូរច្រោះ នៅផ្លូវជាតិ៦អា ត្រង់ចំណុចកំពង់ចិនជើង ស្រុកស្ទោង បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញដឹកនាំក្រុមការងារ ពិនិត្យស្ថានភាពទឹកជំនន់ នៅបណ្ដាស្រុកមួយចំនួនទៀត ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

រូបថត៖ AKP-កំពង់ធំ