ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៉ុក សំអាន (ងិន ចន្ថា) ដែលត្រូវជាមាតាក្មេករបស់សម្តេច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៉ុក សំអាន (ងិន ចន្ថា) ដែលត្រូវជាមាតាក្មេករបស់សម្តេច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាមាតាអ្នកម្នាង នរោត្តម វាសនា ឌីវ៉ា សិរិវុឌ្ឍ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩២ឆ្នាំ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅគេហដ្ឋានសម្តេច នរោត្តម សិរិវុឌ្ឍ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា