ឯកឧត្តម ឃួង ស្រេង ទទូលអំណោយមីកញ្ចប់ចំនួន ១ ៥០០កេស និងនំធុងចំនួន ៧២០ប្រអប់ ពីលោកស្រី ហេង ភូងអ៊ាង អគ្គនាយិកាក្រុមឌីអេហ្វអាយ ទ្បាក់គី ប្រាយវេត លីមីធីត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទទួលអំណោយមីកញ្ចប់ ១ ៥០០កេស និងនំធុង ៧២០ប្រអប់ ដែលសរុបជាទឹកប្រាក់ចំនួន ប្រមាណ១១ ៩៦៤ ដុល្លារអាមេរិក ពីលោកស្រី ហេង ភូងអ៊ាង អគ្គនាយិកាក្រុមហ៊ុនឌីអេហ្វអាយ ទ្បាក់គីប្រាយវេត លីមីធីត (DFI Lucky Private Limited) នាព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០។

រូបថត៖ អុក សុខខឿន