ប្រទេសវៀតណាមរាយការណ៍ថាមានករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៨ នៅល្ងាចថ្ងៃអាទិត្យកន្លងមកនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វៀតណាមញីវ   (១៩.១០.២០)

វៀតណាម៖ តាមព័ត៌មានរបស់កាសែតក្នុងស្រុកបានឲ្យដឹងថា  អាជ្ញាធរសុខាភិបាលរបស់ប្រទេសវៀតណាម បានរកឃើញមានករណីឆ្លងកូវីដ​១៩​ ថ្មីចំនួន ៨ កាលពីល្ងាចថ្ងៃអាទិត្យទី ១៨ ខែ តុលានេះ ។

អាជ្ញាធរសុខាភិបាលរបស់ប្រទេសវៀតណាម បានឲ្យដឹងថា ក្នុងចំនួនអ្នកឆ្លងកូវីដ ១៩ ថ្មីទំាង ៨ នោះ មានម្នាក់ជាទារកអាយុ ៧ ខែ ហើយករណីទំាងនោះ គឺសុទ្ធតែមកពីក្រៅប្រទេស គឺមកពីប្រទេសរុស្សី  អូស្រ្តាលី និងមីយ៉ាន់ម៉ា ។

សូមបញ្ជាក់ផងដែរថាចំនួនអ្នកឆ្លងកូវីដ ១៩ នៅក្នុងប្រទេសវៀតណាមរហូតមកដល់ថ្ងៃនេះ មានចំនួន ១.១៣៤ នាក់ ។