សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួប ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ —

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលជួប ឯកឧត្តម ប៉ាក់ ហឿងឃ្យុង (H.E. Mr. Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រ កម្ពុជា នៅព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានជម្រាប ជូនសម្តេច ពីសំណើដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់ ព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ដើម្បីពង្រឹងពង្រីក បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ប្រទេសទំាងពីរឲ្យកាន់រឹងមាំឡើង។

រូបថត៖ រដ្ឋសភា