ឯកឧត្តម មាស សុភា និងអាជ្ញាធរខេត្តព្រះវិហារ ផ្តួចផ្តើមដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់នៅវត្តដំបូកខ្មៅ និងវត្តថ្មបីដុំស្ថិត ក្នុងស្រុកត្បែងមានជ័យ

AKP ព្រះវិហារ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ ផ្តួចផ្តើមដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តដំបូកខ្មៅ និងវត្តថ្មបីដុំ ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ក្នុងបរិវេណសាលាខេត្តព្រះវិហារ។

រូបថត៖ ទិត ស្រ៊