ឯកឧត្តម ជឹង ផល្លា អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងទំនប់ស្ទាក់ទឹក នៅភូមិសាស្ត្រស្រុកបន្ទាយមាស ខេត្តកំពត

AKP កំពត ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយមាស ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទំនប់ស្ទាក់ទឹក នៅឃុំទូកមាសខាងលិច និងស្ថានភាពទឹកជំនន់ នៅក្នុងភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ដែលទឹកលិចចូលលំនៅឋានប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

រូបថត៖ AKP-កំពត