ឯកឧត្តម គួច ចំរើន បញ្ជាគ្រឿងចក្រ កាយរំដោះទឹកនៅសង្កាត់ លេខ១ ខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនហ៊ុនអាងកូ វធើរ សឹបផ្លាយ (ផលិតទឹកស្អាត) ចុះកាយទំបន់ទឹកទី៣ ដើម្បីរំដោះជំនន់ទឹកភ្លៀងជូនប្រជា ពលរដ្ឋនៅក្រុម១០ និង១១ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះ សីហនុ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ដឹកនាំបញ្ជាគ្រឿងចក្រកាយផ្តាច់ទំនប់ទី៣ ក្រុមហ៊ុនអាន កូ វធើរ សឹបផ្កាយ នៅសង្កាត់ លេខ១ ក្រុងព្រះសីហនុ ដើម្បីរំដោះទឹកជន់លិចផ្ទះប្រជាពលរដ្ឋ ដោយ សារតែផ្ទុះរបស់បងប្អូនប្រជាពល រដ្ឋនៅតំបន់ទំនាប នៅពេលមានភ្លៀងធំធ្លាក់ជាប់គ្នាជាច្រើនម៉ោង តែងតែរងផលប៉ះពាលនូវជំនន់ទឹកភ្លៀង ។ នេះជាសកម្មភាពក្រុមការ ងារចុះមកពិនិត្យជាក់ស្តែង និងដាក់គ្រឿងចក្រកាយទំនប់ ដើម្បីឱ្យទឹកហូបានលឿនកាត់បន្ថយការជន់ លិច ។

ឯកឧត្តម គួច ចំរើន ក៍បានបញ្ជាក់ថា អាជ្ញាធរខេត្ត ក៍ដូចជាក្រុមហ៊ុនអាងកូ វធើរ សឹបផ្លាយ និងពន្លឿនការងារបច្ចេកទេសបង្ហូរទឹកចេញពីអាង មិនទុកឱ្យប្រជា ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដូច្នេះសូមប្រជាពលរដ្ឋមានការយោគយល់ អាជ្ញាធរខេត្ត និងបន្តដោះស្រាយតាមស្ថានភាពជាក់ស្តែង ប្រសិនបើមេឃមិនភ្លៀងខ្លាំងបន្ថែមទឹកនិងស្រកចុះវិញនាពេលខាងមុខ ៕ ដោយ ងូ សុមុនី