ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​១៣៤២​គ្រួសារ​ក្នុង​សង្កាត់ ព្រែកកំពឹស មក​ទទួល​អំណោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០–
​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ តាម​សណ្ត​ស្ទឹង ព្រែក​ត្នោត ១៣៤២​គ្រួសារ ក្នុង​សង្កាត់ ព្រែកកំពឹស មក​ទទួល​អំណោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តំណាង​ដោយ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ដ្រីក្រោមឱវាទ​ជាច្រើន​ទៀត​។ ពិធី​ចែក​អំណោយ​នេះ បាន​ប្រ​ព្រឹ​ត្ដ​នៅ រសៀល ថ្ងៃទី​១៧ តុលា ឆ្នាំ​២០២០ នៅ​វត្ដ​កែវ​មន្នី ។

​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​យកមក​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​តាម​សណ្ដ​ស្ទឹង ព្រែក​ត្នោត នៅ​សង្កាត់​ព្រែកកំពឹស ចំនួន​១៣៤២​គ្រួសារ រួមមាន​៖ ក្នុង​១​គ្រួសារ ទទួលបាន​អង្ករ​២៥​គីឡូក្រាម​,​មី​១​កេស ទឹក​សុទ្ធ​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ​, កន្ទេល​១,
​ឃី​ត​១​កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល​។

​ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់ថា​៖ រឿង​ទឹក​លិច នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ គិតពី​សុ​វត្ថ​ភាព​បងប្អូន​ជា​ចម្បង គឺ​រឿង​អាយុជីវិត​ជា​រឿង​សំខាន់ ទ្រ​ព​សម្បត្ដិ​ចាំ​ជួ​យស​ង្រោះ​ជា​ក្រោយ ដូច្នេះ​សូម​បងប្អូន​យោគយល់​ផង​។ មិន​ត្រឹមតែ​សង្គ្រោះ​ប្រជាពលរដ្ឋ មកលើ​ទីទួល​សុវត្ថិភាព​ទេ អាជ្ញាធរ​ថែមទាំង​បានរៀបចំ​ផ្តល់​អាហារ​ជូន​ពួកគាត់​ផងដែរ ប្រកបដោយ​ការទទួលខុសត្រូវ និង​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​ម្ហូបអាហារ​ដល់​កម្លាំង​គ្រប់​ប្រភេទ​ថែម ទៀត​។​

​សូមបញ្ជាក់ថា នៅតាម​ដងស្ទឹង​ព្រែក​ត្នោត នា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ផ្ទាល់​មក​អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​បិទផ្លូវ​ជាតិ​លេខ​៣​ជា បណ្តោះ អាសន្ន ដើម្បី​ជៀសវាង​បញ្ហា​ណាមួយ​កើតឡើង​ដោយសារ ទឹកជំនន់​។ ជាមួយគ្នា​នោះដែរ ក៏មាន​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌដង្កោ​នៅ​យប់​ថ្ងៃទី​១៣ ខែតុលា ដោយសារ​ស្ថានភាព​ទឹកជំនន់​តាម​សណ្ដ​ទឹកស្ទឹង​ព្រែក​ត្នោត​បានធ្វើឱ្យ​ជន់​លិច​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់ គង​ន​យ សង្កាត់​ទៀន​,​សង្កាត់​ស្ពានថ្ម និង​សង្កាត់​សាក់​សំពៅ ខណៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​រដ្ឋបាល​ខណ្ឌ កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​កង​អន្តរាគមន៍​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស បាននិងកំពុង​ត្រៀម​អន្តរាគមន៍​ជួយ​នៅ​សង្កាត់​រលួស​តាមផ្លូវ​ជាតិ​លខ​២១ ។ ដូចនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាក់ទង​មេភូមិ ចៅសង្កាត់ ឬ​ឆ្លើយតប​នៅក្នុង​ផេ​គ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខណ្ឌ ៕ ដោយ​៖ សួស សំរិត​