ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិព័រណ៍សត្វស្លាបកម្ពុជា លើកទី២ ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ»

AKP សៀមរាប ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០–

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិព័រណ៍សត្វស្លាបកម្ពុជា លើកទី២ ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ» នៅក្រុងសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែតុលា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយដល់យុវជនឱ្យយល់ដឹងពីសារៈសំខាន់របស់សត្វស្លាបនៅកម្ពុជា ក៍ដូចជាការផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ពីប្រភេទសត្វកម្រៗ ជាច្រើនប្រភេទ ។
រូបថត៖ ឃុត សៅ