ប្រធានាធិបតីហ្វីលីពីនអនុម័តបន្តគម្រោងថាមពលនៅសមុទ្រចិនខាងត្បូង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៦.១០.២០)

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោឌុយទែតេបានលុបចោលការផ្អាកការរុករកប្រេងនៅសមុទ្រចិនខាងត្បូងហើយ។

ការផ្លាស់ប្តូរនេះបានត្រួសត្រាយផ្លូវសម្រាប់គម្រោងធំៗចំនួនបី  រួមទាំងគម្រោងមួយដែលប្រទេសហ្វីលីពីនបាន​បណ្តាក់ទុនរួមគ្នាជាមួយប្រទេសចិនផងដែរ   អាចចាប់ផ្តើមដំណើរការឡើងវិញ  ។

រដ្ឋមន្រ្តីក្រសួងថាមពលហ្វីលីពីនបាននិយាយថា  ក្រុមហ៊ុនទទួលអនុវត្តគម្រោងត្រូវបានជូនដំណឹងឱ្យចាប់ផ្តើមធ្វើប្រតិបត្តិការរុករកថាមពល ឡើងវិញ នៅក្នុងតំបន់ដែលត្រូវបានបញ្ឈប់កាលពីឆ្នាំ ២០១៤ កន្លងមកដោយសារជម្លោះដែនទឹក។