រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីរាជការសាលាខេត្ត និងកងកម្លាំងប្រដាប់អាវុធរៀបចំបាវដី​លើកជាទំនប់សម្រាប់ទប់ទឹក ស្ថិតនៅសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយឯកឧត្ដម លោកជំទាវ​អភិបាលរងខេត្ត បានដឹកនាំមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ-អង្គភាពនានា​ជុំវិញខេត្ត អាជ្ញាធរក្រុង- សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការចូលរួមពីព្រះសង្ឃផងដែរ រៀបចំបាវដី​លើកជាទំនប់សម្រាប់ទប់ទឹក ចាប់ពីចំណុចទ្វារទឹកតាហោទៅខាងលិចដល់គល់ស្ពានពោធិ៍តាហោ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ។

រូបថត៖AKP-ស្វាយរៀង