រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៨ឆ្នាំ នៃថ្ងៃសោយព្រះទិវង្គត

AKP ព្រៃវែង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង ដឹកនាំ​សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត មន្រ្តីសាលាខេត្ត ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៨ឆ្នាំ នៃថ្ងៃសោយព្រះទិវង្គត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តព្រៃវែង។

រូបថត៖ AKP-ព្រៃវែង