រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ពិធីសូត្រមន្ត អង្គ​កឋិនទាន​សាមគ្គី​ដើម្បី​ដង្ហែ​ទៅ​វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បូរី​កបិល​ភ័​ស្ត ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​

AKP ភ្នំពេញ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០
​នៅ​រសៀល​ថ្ងៃ​ពុធ ១២​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០២០ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ឯកឧត្ដម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មន្ដ្រីក្រោមឱវាទ​បាន​មូលមតិ គ្នា​ជា​ឯកច្ឆន្ទ​ផ្តើមធ្វើ​អង្គ​កឋិនទាន​សាមគ្គី​មួយ​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ វស្សា​អស់​ត្រីមាស​ក្នុង​ព័ទ្ធសីមា វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បូរី​កបិល​ភ័​ស្ត ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ និង​ឧបដ្ឋានសាលា ដែល​កំពុង​បន្ត​ការសាងសង់​នៅឡើយ​។​

​សូមបញ្ជាក់ថា អង្គ​កឋិនទាន​សាមគ្គី គឺ​រៀបចំ​ដោយ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មន្ត្រីរាជការ​អាជ្ញាធរ​ដែនដី មន្ទីរ​អង្គភាព​ជុំវិញ​រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ឯកឧត្ដម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មានការ​ជួបជុំ​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធី​ក្រុង​ពលី និង​នមស្ការ ព្រះ​រតនត្រ័យ សមាទានសីល និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្តែងធម៌​ទេសនា នៅក្នុង​បរិវេណ​សាលា​រាជធានី ភ្នំពេញ​៕ ដោយ៖ សួស សំរិត​