ឯកឧត្ដម ឃួ​ង ស្រេង នាំ​អំណោយ​សប្បុរសធម៌​ទៅ​ចែកជូន​ប្រជាពលរដ្ឋ រង​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង ហូរ​ចេញពី​ស្ទឹង​ព្រែក​ត្នោត​

AKP ភ្នំពេញ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០
​ ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចែក​អំណោយ​សប្បុរសធម៌​ជូន ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ហូរ​ចេញពី​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ចំនួន ៣២១​គ្រួសារ នៅ​សង្កាត់​ចំនួន​៤ ក្នុង​ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន ឧបត្ថម្ភ​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ ដើម្បី​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ជន់ លិច​ផ្ទះសម្បែង​តាម​ដងស្ទឹង​ព្រែក​ត្នោត​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​៕​ ដោយ​៖ សួស សំរិត​