ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សម្តែងនូវការសោកស្តាយជាពន់ពេកចំពោះមរ​ណ​​ភាពរបស់លោកជំទាវ ងួន សុខា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០–ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័​ត្ន ឧ​បនា​យ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេ​ដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោ​ក ជំទាវ រួម​ទាំងមន្ត្រី​រាជ​កា​រ​ក្រ​​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមបូជាសព លោក ជំទាវ ងួន សុខា រដ្ឋ​លេ​ខា​​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពកាលពី រាត្រីថ្ងៃទី១០ ខែតុលា ឆ្នាំ​២​០​២០ វេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ ៥៩ឆ្នាំ នាំ​ឱ្យ​ថ្នា​ក់​ដឹ​ក​នាំ មន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្តែងនូវការសោកស្តាយជាពន់ពេកចំពោះ កា​រ​បាត់បង់រូបលោកជំទាវដែលជាធនធានថ្នាក់ដឹកនាំក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រក​ប​ដោ​យ សមត្ថភាព និងព្រហ្មវិហារធម៌មួយរូប។

តាមសេចក្តីជូនដំណឹងអំពីមរណភាពរបស់លោកជំទាវ ងួន សុខា ក្រសួងសេដ្ឋកិច្ច និង​ហិ​​រ​ញ្ញវត្ថុ បានគូសបញ្ជាក់ថា ស្ថិតក្នុងគ្រាដ៏សោកសៅដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏​​ដូ​​ចជាក្រុមគ្រួសារ សពផ្ទាល់ បានបាត់បង់នូវធនធានថ្នាក់ដឹកនាំក្រសួង និងសមាជិ​ក​គ្រួ​សា​រ​មួ​​យរូបដែលប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ សីលធម៌ ព្រមទាំងមានសក្តានុពលខ្ពស់ និ​ង​​បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បម្រើផលប្រយោជន៍ក្រសួង ក៏ដូចជា​សង្គ​ម​ជា​តិ​ទាំ​ង​មូល ប្រកបដោយឆន្ទៈមោះមុត និងស្មោះត្រង់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោ​យ​បា​ន​បន្សល់ទុកនូវស្នាដៃជាច្រើនជូនក្រសួង និងសង្គមជាតិ។

តាមវិយោគកថាអានដោយ ឯកឧត្តម មាសសុខ សេនសាន្ត អគ្គលេខា​ធិការ​ក្រ​សួ​ង​សេ​ដ្ឋ​កិ​​ច្ចនិងហិរញ្ញវត្ថុបានឱ្យ​ដឹងថា លោកជំទាវ ងួន សុខា ប្រសូត្រនៅថ្ងៃទី២៤ ខែមករា ឆ្នាំ​១​៩​៦​១នៅសង្កាត់លេខ៦រាជធានីភ្នំពេញដែលមានលោកឪពុកឈ្មោះ យី សុងងន និង​អ្ន​ក​ម្តា​យ​ឈ្មោះ​ ទួន សុផល។ លោកជំទាវជាកូនច្បងក្នុងចំណោមបងប្អូនសរុបចំនួន ៤នាក់ (ប្រុស ១​នា​​ក់ និងស្រី ៣នាក់)។

ចំពោះប្រវត្តិនៃការសិក្សា លោកជំទាវ ងួន សុខា បានបញ្ច​ប់ម​ធ្យ​មសិ​ក្សា​ទុ​តិ​យ​ភូ​មិ​ក្នុ​ង​ឆ្នាំ​១៩៨២ បញ្ចប់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៩២ និង​បានប​ញ្ច​ប់​ប​រិ​ញ្ញា​ទោផ្នែកនយោបាយសាធារណៈនៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៧។ លោកជំ​ទា​វ​បា​ន​រៀ​ប​អា​ពា​ហ៍ពិពាហ៍ជាមួយ ឯកឧត្តម ពេជ ឫទ្ធី ដោយទទួលបានចំណងដៃ​នៃអា​ពាហ៍ពិ​ពាហ៍​មួ​យ​នេះ​នូវកូនប្រុសស្រីចំនួនពីរនាក់។លោកជំទាវ ងួន សុខា បាន​ចូលបម្រើការងារ​ជាម​ន្ត្រីរា​ជ​កា​រក្នុងក្រសួងពាណិជ្ជកម្មនិងបន្ទាប់មកទៅបន្តប​ម្រើក្នុងក្របខ័ណ្ឌ​ធនាគារជាតិ​នៃក​ម្ពុ​ជា​នៅ​ឆ្នាំ ១៩៩៣រហូតដល់ឆ្នាំ២០១៣ដោយបានទទួលការឡើងឋានៈតួនាទីជា​បន្តប​ន្ទាប់​រ​ហូ​ត​ត្រូ​វ​បា​ន​រា​ជ​រដ្ឋាភិបាលផ្តល់ការទុកចិត្តតែងតាំងជាអគ្គ​នាយិការធនាគារជាតិនៃក​ម្ពុជា​ដោ​​យ​សា​រ​ស​ម​ត្ថ​ភា​ពដ៏ពេញបរិបូណ៌និងឆន្ទៈមោះមុតបម្រើជាតិទើបក្នុងឆ្នាំ២០១៣លោកជំទាវត្រូវបា​នរា​ជ​រ​ដ្ឋា​ភិ​បា​លផ្ដល់ការទុកចិត្តប្រគល់តួនាទីជារដ្ឋលេខាធិ​ការក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ​ហើ​យ​នៅ​ឆ្នាំ​ ២០១៥ លោកជំទាវត្រូវបានតែងតាំងជាសមាជិកឧត្តមក្រុ​មប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ដែ​ល​ជា​ស្ថា​​ប័នកំពូលមួយរបស់ជាតិព្រមទាំងមានឋានៈស្មើរដ្ឋមន្ត្រីក្នុងរយៈពេលនៃការបម្រើជាតិ២៧ ឆ្នាំលោកជំទាវចូលរួមកសាងនិងអភិវឌ្ឍន៍វិស័យធនាគារពាណិជ្ជកម្មសុខាភិបាលគាំពារសង្គមសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់កម្ពុជាជាពិសេសក្នុងក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការផ្សេងៗក្នុងការគ្រប់គ្រងអភិវឌ្ឍដូចជាធនាគារសហគ្រាសធុនតូចនិងមធ្យមវិស័យហិរញ្ញវត្ថុវិស័យគាំពារសង្គមសុខភាពនិងបរិស្ថានសាធារណការនិងដឹកជញ្ជូនការសម្អាតប្រាក់និងហិរញ្ញប្បទានភារវកម្មមូលបត្រកម្ពុជាមូលនិធិគន្ធបុប្ផាការលើកកម្ពស់ស្ត្រីការចុះព្យាបាលជំងឺកម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាសនិងចូលរួមដឹកនាំដោយផ្ទាល់ឬដោយប្រយោលក្នុងការងារបច្ចេកទេសជាច្រើនផ្សេងទៀតក្នុងក្របខ័ណ្ឌមូលបត្រសហគ្រាសធុនតូចនិងមធ្យមស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារនិងប្រព័ន្ធសង្គម៕

ដោយ គង់ សិរីរ័ត្ន

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស