សម្ដេចតេជោ ហ៊ុន សែន៖ ថវិកាសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះ ជំនន់ទឹកភ្លៀងកើនដល់ ៤ ៥១០ ០០០ដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គិតត្រឹមម៉ោង ១០និង២៧នាទី ព្រឹកថ្ងៃ១៤ ខែតុលា ឆ្នាំ២០២០នេះ ថវិកាសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស បានកើនដល់ ៤ ៥១០ ០០០ដុល្លារអាម៉េរិក។

នៅលើផេកផ្លូវការសម្ដេចតេជោ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានសរសេរថា “ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស”។ សម្ដេចតេជោបានគូសបញ្ជាក់ថា គិតត្រឹមម៉ោង ១០និង២៧នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ថវិកាទទួលបាន ៤ ៥១០ ០០០ ដុល្លារ ដែលក្នុងនោះ -១.លោកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ២០ ម៉ឺនដុល្លារ។ ២.ក្រុមហ៊ុនជីប ម៉ុង ៣០ម៉ឺនដុល្លារ។ ៣.លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត ២០ម៉ឺនដុល្លារ។ ៤.លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ១០ម៉ឺនដុល្លារ។ ៥.លោកជំទាវឧកញ៉ា ង៉ូវ ម៉ុក និង លោក ឧកញ៉ា ង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ។ ៦.លោកឧកញ៉ា ថោង សារ៉ាត និង លោកជំទាវ ធីតា ១០ម៉ឺនដុល្លារ។ ៧.ឧកញ៉ា ហុង ពីវ ៥០ម៉ឺនដុល្លារ។ ៨.អ្នកឧកញ៉ា ចេន ស៊ី ៥០ម៉ឺនដុល្លារ។ ៩.ឧកញ៉ា ឃុន សៀ ១០ម៉ឺនដុល្លារ។ ១០.ឧកញ៉ា លី ហួរ ១០ម៉ឺនដុល្លារ។ ១១. ក្មួយ នឹម វណ្ណៈ ៥ពាន់ដុល្លារ។ ១២. ក្រុមហ៊ុនស្រាបៀ Ganzberg ៣០ម៉ឺនដុល្លារ។ ១៣.ឧកញ៉ា សៀ ឬទ្ធី ១០ម៉ឺនដុល្លារ។ ១៤. ឧកញ៉ា ហេង សិទ្ធី និងលោកជំទាវ ១០ម៉ឺនដុល្លារ។ ១៥.ឧកញ៉ា ពុង ឃាវសែ ២០ម៉ឺនដុល្លារ។ ១៦. ក្រុមហ៊ុន 7NG ១ម៉ឺនដុល្លារ ។ ១៧.ឧកញ៉ា អ៊ុល ចំណាន និងភរិយា ២ម៉ឺនដុល្លារ។ ១៨.ឧកញ៉ា អឹង ប៊ុនហ៊ូវ ២០ម៉ឺនដុល្លារ។ ១៩.ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ២០ម៉ឺនដុល្លារ។ ២០. ធនាគារអេស៊ីលីដា ២០ម៉ឺនដុល្លារ។ ២១. ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ ។ ២២. ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ។ ២៣. ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៥ពាន់ដុល្លារ។ ២៤. ឯកឧត្ដម លឹម លាង ១០ម៉ឺនដុល្លារ ។ ២៥. អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ។ ២៦. ក្រុមហ៊ុន កម្ពុជាតេឡា២០ម៉ឺនដុល្លារ។

ជាមួយគ្នានេះ សម្ដេចតេជោបានលើកឡើងថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្គ្រោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទង ឯកឧត្ដម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕ ដោយ៖ជឹម ណារី(ផ្សាយដោយ៖ កន ចំណាន)