ឯកឧត្តម ម៉ែន វិបុល អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្រុងស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា អញ្ជើញចុះ ពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

រូបថត៖ AKP-ស្វាយរៀង