លោកគីមជុងអ៊ុនសន្យាផ្តល់ផ្ទះថ្មីរាប់ពាន់ខ្នងនៅក្នុងកិច្ចខិតខំប្រឹងប្រែងស្តារប្រទេសឡើងវិញពេលក្រោយព្យុះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៤.១០.២០)

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធទី១៤ ខែតុលានេះថាមេដឹកនាំកូរ៉េ​ខាងជើង​​លោកគីម​ជុងអ៊ុនបានសន្យានឹងជួយតំបន់រងគ្រោះដោយព្យុះទីហ្វុងដោយការស្តារឡើងវិញនិង​សាងសង់ផ្ទះ​យ៉ាងតិច ២៥.០០០ ខ្នងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ដោយបានទៅត្រួតពិនិត្រតំបន់ដែលរងគ្រោះខ្លាំងជាងគេនៅកូរ៉េខាងជើងលោកគីមបានសម្តែងការសោកស្តាយចំពោះផ្ទះដែលមានអាយុកាលជាង ៥០ ឆ្នាំ​ត្រូវបានបំផ្លាញដោយព្យុះនេះ។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីលោកគីមបានស្រក់ទឹកភ្នែកនៅចុងសប្តាហ៍កន្លងមកខណៈលោក​លោកថ្លែងអរគុណដល់ប្រជាជនចំពោះការលះបង់របស់ពួកគេ ក្នុងឱកាសព្យុហយាត្រាអបអរខួបទី​៧៥ របស់បក្សពលករកូរ៉េខាងជើង ។