ការិយាល័យស៊ើបអង្កេតអាមេរិកមិនទាន់អាចដឹងពីមូលហេតុនៃការផ្ទុះក្នុងទីក្រុងបេរូតប្រទេសលីប៉ង់ទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៤.១០.២០)

អាមេរិក៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិកហៅកាត់ថា អេហ្វប៊ីអាយ (FBI) បាននិយាយ​នៅ​ថ្ងៃអង្គារទី ១៣ ខែតុលានេះថាពួកគេនៅមិនទាន់អាចសន្និដ្ឋានច្បាស់អំពីមូលហេតុដែលបណ្តាលឱ្យផ្ទុះថ្ងៃទី ៤ សីហាកន្លងមកនៅកំពង់ផែក្រុងបេរូតប្រទេសលីប៉ង់នោះទេ។

ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកនិងអឺរ៉ុបផ្សេងទៀតតាមដានយ៉ាងជិតស្និទ្ធិនឹងការស៊ើបអង្កេតនេះហើយបានជឿជាក់យ៉ាងមុតមាំថាការផ្ទុះនេះគឺជាការចៃដន្យ។

សូមបញ្ជាក់ផងដែរថាការផ្ទុះនេះបានសម្លាប់មនុស្សជិត ២០០ នាក់និងបង្កការខូចខាតអស់រាប់ពាន់​លានដុល្លារ​ក្នុងប្រទេសលីប់ង់។