អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីរាជការ និងក្រុមយុវជន បន្តយុទ្ធនាការសម្អាតអនាម័យ ជុំវិញបុរីរដ្ឋបាលខេត្ត អបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០

AKP ត្បូងឃ្មុំ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីរាជការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមខេត្ត យុវជនកាកបាទក្រហម និងសិស្សកាយរិទ្ធិ សរុបចំនួនប្រមាណ២០០នាក់ បន្តធ្វើយុទ្ធនាការសម្អាតអនាម័យជុំវិញ បុរីរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឱកាសអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
រូបថត៖ AKP-ត្បូងឃ្មុំ