ព្រះ​នាង​តូច នរោត្តម ជេន​ណា ត្រូវបាន ប្រកាស​តែងតាំង​ជា ព្រះរាជ​ទូត​សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី ខេ​ម​បូ​ឌា​

AKP ភ្នំពេញ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០
​ព្រះ​នាង​តូច នរោត្តម ជេន​ណា ត្រូវបាន​ប្រកាស​តែងតាំង​ជា​ព្រះ​រាជទូត​សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​)​។ ការប្រកាស​នេះ​ធ្វើឡើង កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ​ថី្មៗ​នេះ ខណៈដែល​ព្រះ​នាង​តូច ន​រោ​ត្ដម ជេន​ណា ទ្រង់​យាង​មកកាន់​ទីតាំង​គ​ម្រា​ង​របស់​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) ដើម្បី​ធ្វើការ​ចុះហត្ថលេខា​ជា​ផ្លូវការ ប្រកាស​តែងតាំង​ជា​ព្រះ​រាជទូត​សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) និង​ដាក់​បង្ហាញ​នូវ​អគារ​ថី្ម​មួយ​ដែល មាន​ឈ្មោះថា MIRO​។​

​ព្រះ​នាង​តូច នរោត្តម ជេន​ណា បានធ្វើការ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសន្យា ដោយផ្ទាល់​ជាមួយ​លោក Xu Wenshui ដែលជា​អគ្គនាយក ក្រុមហ៊ុន អ &​អេ​ហ្វ​។ ព្រម​ជាមួយគ្នានេះ ក៏មាន​ពិធី​ទម្លាក់​ខ្សាច់មាស ដែលជា​និមិត្តរូប នៃ​កិច្ចសហប្រតិបត្តិការ​យ​ល់​ព្រម​ជា​ផ្លូវការ​រវាង ព្រះ​នាង​តូច នរោត្តម ជេន​ណា និង​ក្រុមហ៊ុន អ &​អេ​ហ្វ នាពេល​អនាគត​។ ព្រះ​នាង​តូច នឹង​បន្ត​ចូលរួម​នៅក្នុង​គម្រោង​នេះ​ក្នុងនាម​ជា​រាជទូត​សុ​ឆន្ទៈ នៃ ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​)​។ ព្រះ​នាង​តូច នរោត្តម ជេន​ណា មាន​ទេពកោសល្យ​ក្នុងការ​សម្តែង រាំ និង​ច្រៀង​។ ព្រះ​នាង​បាន​បកស្រាយ​ចម្រៀង​ចំនួន​ពីរ បទ​នៅលើ​ឆាក ដែល​បទ​ទីមួយ​ជា​បទ​ខ្មែរ​មាន​ចំណងជើង​ថា “​ភ្នំពេញ​” និង​បទ​ទី​ពីរ​ជា​បទ អង់គ្លេស​មាន​ចំណងជើង​ថា A Whole New World រួម​ជាមួយនឹង​ការបង្ហាញ​នូវ​ក្បាច់​រាំ​ដ៏​អស្ចារ្យ​គឺ​បទ Ice Cream របស់​ក្រុម Black pink ផងដែរ​។

​ក្នុងនោះ​ក៏មាន ការប្រកួត​ផ្គុំ​រូប MIRO នៅក្នុង​កម្មវិធី​ផងដែរ ជាមួយ ក្រុមព្រះ​នាង​តូច និង ក្រុម​តារា​របស់​យើង​។​
​ជាមួយគ្នានេះដែរ ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) បាន​ប្តេជ្ញាចិត្ត ដើម្បី​ក្លាយជា​ក្រុមហ៊ុន​អន្តរជាតិ​ឈានមុខ​គេ​ក្នុង​វិស័យ​អចលនទ្រព្យ​។ ក្រុមហ៊ុន អ &​អេ​ហ្វ បាន​នាំយកមក​នូវ​ផលិតផល អា​ផាត​មិន ដ៏​ល្អ​ប្រណិត​មួយ ដែលមាន​ទំហំ​ប្រហែល ៣៨-៥០ ម៉ែត្រការ៉េ ក្នុង​មួយ​បន្ទប់ ដែលមាន ឈ្មោះ ថា MIRO​។ សម្រាប់ MIRO ប្តេជ្ញា​កសាង “​ប្រព័ន្ធ​ជីវិត​ដ៏​ស្រស់ស្អាត​ចំនួន 6” ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្ម​។ ទន្ទឹមនេះ ក្នុង​អា​ផាត​មិន MIRO​ត្រូវ បាន​បំពាក់​ដោយ​ឧបករណ៍​ផ្ទះ​ឆ្លាត​វៃ​គ្រប់​ជ្រុង និង​គ្រឿង​បរិក្ខារ​ស្តង់ដារ​ខ្ពស់ ក្នង​នោះ​មានដូចជា អាង​ហែល​ទឹក 270° SKYBAR, កន្លែង​ហាត់ប្រាណ​បែប Panoramic សួនច្បារ​នៅ​ជាន់​ខាងលើ​កំពូល​អគារ និង​ការិយាល័យ​រួម​ដែលមាន​ទំហំ ៥០០ ម៉ែត្រការ៉េ មិន​តែ​ម៉ុ​ណ្ណោះ​ទេ អតិថិជន​ក៏​អាច​រីករាយ​ជាមួយ​ការ គយគន់​ទេសភាព​នៃ​ទន្លេបាសាក់​ថែមទៀត​។​

​លោក Xu Wenshui អគ្គនាយក​ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) បាន​លើកឡើងថា ក្រុមហ៊ុន អ &​អេ​ហ្វ គ្រុប ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​ហ៊ុន​ហុងកុង​ក្នុង​ឆ្នាំ​២០០៥ ហើយ​កិច្ចសហប្រតិបត្តិការ​ជាមួយ ព្រះ​នាង​តូច ន​រោ​ត្ដម ជេន​ណា បាន​ធើ្វ​ឱ្យ​ប្រជាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ពិភពលោក ដើម្បី​បាន​ឈ្វេងយល់​កាន់តែច្បាស់​អំពី​ផលិតផល ថ្មី​របស់​គម្រោង បុរី អ & អេ​ហ្វ នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​៖ ប៉ាល់ សុង