ឯកឧត្តម ថោង ខុន ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២ គឺទី១ ការរៀបចំពិធីបើក-បិទ ទី២ ការរត់ភ្លើងគប់ ដើម្បីត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។
រូបថត៖ យឹម សុវឌ្ឍនា