ការឆ្លងវីរុសកូវីដ១៩ឡើងវិញបង្ហាញថាភាពសុំាជាមួយវីរុសនេះហាក់គ្មានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញូវអាស៊ី (១៣.១០.២០)

តាមឯកសារសិក្សាស្រាវជ្រាវមួយដែលចេញផ្សាយនៅថ្ងៃអង្គារទី ១៣ ខែ តុលានេះ បានបង្ហាញថា
អ្នកដែលឆ្លងកូវីដ ១៩ អាចនឹងមានរោគសញ្ញា​កាន់តែធ្ងន់ធ្ងរ ជាងមុន ពេលឆ្លងជំងឺនេះ ជាលើកទីពីរ

តាមការបង្ហាញរបស់ការសិក្សានោះ ក៏បានឲ្យដឹងទៀតថា អ្នកដែលបានឆ្លងកូវីដ​១៩ ហើយ
អាចនឹងកើតកូវីដ​ ១៩ ឡើងវិញម្តងជាពីរដង ទៀត ។

ការសិក្សាដែលផ្សាយនៅក្នុងទស្សនាវដ្តីជំងឺឆ្លង ឡែនសិដ (Lancet)បានសិក្សាពីករណីឆ្លងឡើង វិញមួយនៅសហរដ្ឋអាមេរិក ហើយបានឈានដល់ការសន្និដ្ឋានថាអ្នកដែលបានឆ្លងកូវីដ ១៩ ហើយ ក៏មិនធានាថាអាចនឹងទទួលបានភាពសុំា នឹងមេរោគនេះនៅថ្ងៃអនាគតបានដែរ ។​