ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំរួម នៃលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំ កិច្ចប្រជុំរួម នៃលេខាធិការដ្ឋាន ជាតិអាស៊ាន-កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ ក្រសួងការបរទេស