លោកត្រំាបង្ហាញខ្លួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាលើកដំបូង បន្ទាប់ពីលោកឆ្លងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៣.១០.២០)

អាមេរិក៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃអង្គារទី ១៣ ខែ តុលា នេះ​ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានរៀបចំការជួបជុំជាលើកដំបូងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្រោយពីបានចេញពីមន្ទីរពេទ្យមួយសប្តាហ៍មក ។

លោកត្រំា ដែលគ្រូពេទ្យរបស់លោកបានបញ្ជាក់កាលពីថ្ងៃចន្ទ ទី ១២ ខែ តុលានេះ ថា លោកមានការធ្វើតេស្តកូវីដ ១៩ អវិជ្ជមាននោះ បានថ្លែងទៅកាន់អ្នកគំាទ្ររបស់លោក ក្នុងរដ្ឋផ្លូរីដា ថា “ជារឿងល្អវិសេសណាស់ ដែលលោក បានត្រឡប់មកធ្វើយុទ្ធនាការឃោសនា ឡើងវិញ” ។

កន្លងមក សេតវិមាន តែង គេចមិនបានឆ្លើយនឹងសំនួររបស់អ្នកកាសែត ថា តើលោកត្រំា ​បានធ្វើតេស្តកូវីដ ១៩ អវិជ្ជមាន មែនឬទេ ។​