សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ការវិនិយោគ​របស់​ក្រុមហ៊ុន​ព្រី​នស៍ ក្នុង​តំបន់​កៀនស្វាយ នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​នគរូបនីយកម្ម​ទីក្រុង​ភ្នំពេញ​ថែម​មួយកម្រិត​ទៀត​

AKP ភ្នំពេញ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចាត់ទុក​ការវិនិយោគ​របស់​ក្រុមហ៊ុន​ព្រី​នស៍ ក្នុង​តំបន់​កៀនស្វាយ នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​នគរូបនីយកម្ម​ទីក្រុង​ភ្នំពេញ​ថែម​មួយកម្រិត​ទៀត​។ សម្ដេច​តេ​ជោ​បាន​មាន ប្រសាសន៍ថា វត្តមាន​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ នឹង​ក្លាយជា “​បង្អួច​” សម្រាប់​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត​នៃ​រាជធានី​ភ្នំពេញ ព្រមទាំង​ជួយ​ជំរុញ​ការអភិវឌ្ឍ​នគ​រូប​នី​យ កម្ម​ទីក្រុង​ភ្នំពេញ​ថែម​មួយកម្រិត​ទៀត ដែល​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​

​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​របស់​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ ដែលជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប កាលពីពេល​ថ្មីៗ កន្លងមកនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការបើក​សម្ពោធ​ជា​ផ្លូវការ​របស់​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ ហើយ​មជ្ឈមណ្ឌល​កម្សាន្ត​នេះ នឹង​ក្លាយជា “​បង្អួច​” សម្រាប់​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត​នៃ​រាជធានី​ភ្នំពេញ ព្រមទាំង​ជួយ​ជំរុញ​ការអភិវឌ្ឍ​នគរូបនីយកម្ម​ទីក្រុង​ភ្នំពេញ​ថែម​មួយកម្រិត​ទៀតផង​ដែរ ដែល​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។ សម្តេច​តេ​ជោ​ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ព្រី​នស៍ ហូល ឌី​ង គ្រុប ក្នុងការ​អភិវឌ្ឍ​គម្រោង​ទេសចរណ៍​កម្សាន្ត​លើទឹក ដូចជា​កំពង់ផែ និង​ផែ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​កាន់តែ​ច្រើនឡើង​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​សេវា​រដ្ឋបាល​កាន់តែ​ប្រសើរ និង​ងាយស្រួល​ជាង​មុន ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​សហគ្រាស​ដែលមាន​គុណភាព​ខ្ពស់ ដូចជា​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប ជាដើម​។

សម្តេច​ក៏បាន​បង្ហាញ​ផងដែរ​ថា ​លោក Cliff Koh អភិបាល​និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ ហូល ឌី​ង គ្រុប បាន​ថ្លែងថា ក្នុងនាម​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប សូម​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការអញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​របស់​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ​នេះ​។

​លោក Cliff Koh បាន​បន្ដថា ៨០​ភាគរយ​នៃ​និយោជិត​ដែល​បម្រើ​ការងារ​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ គឺជា​បុគ្គលិក​ក្នុងស្រុក ហើយ​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្រុមហ៊ុន​មិនបាន​បញ្ឈប់​បុគ្គលិក ឬ​កាត់បន្ថយ​ប្រាក់បៀវត្សរ៍​របស់​បុគ្គ​លិ​ក​ទេ​។ លោក​បាន​បន្ថែមថា ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា យ៉ាង​ពេញទំហឹង និង​គ្រប់​ទិដ្ឋភាព​៕​ដោយ ម៉ៅ ចរិយា​