ប្រទេសសឹង្ហបុរី និងប្រទេសឥណ្ឌូនេស៊ីព្រមព្រៀងបើកការធ្វើដំណើរសម្រាប់ការងារជំនួញ និងផ្លូវការឡើងវិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ  (១២.១០.២០)

សឹង្ហបុរី៖ ប្រទេសសឹង្ហបុរី និងប្រទេសឥណ្ឌូនេស៊ីបានព្រមព្រៀងបើកព្រំដែនរបស់ប្រទេសទាំងពីរ ដើម្បីឲ្យមានការធ្វើដំណើរសម្រាប់ការងារជំនួញ និងផ្លូវការឡើងវិញ  បន្ទាប់ពីប្រទេសទំាងពីរបានសំរេចបិទព្រំដែន ដើម្បីទប់ស្កាត់ការរាលដាលវីរុសកូរ៉ូណា ។

ក្រសួងការបរទេសរបស់ប្រទេសទំាងពីរ បានប្រកាសពីការបើកព្រំដែនឡើងវិញ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលធ្វើឡើងនៅថ្ងៃចន្ទទី ១២ ខែ​តុលានេះ  ។

សូមបញ្ជាក់ផងដែរថាប្រទេសឥណ្ឌូនេស៊ីជាប្រទេសមានចំនួនអ្នកឆ្លងកូវីដ​១៩ ច្រើនជាងគេបំផុតទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសហ្វីលីពីន ។ ​