មនុស្សចំនួន ១៧ នាក់បានស្លាប់ដោយសារទឹកជំនន់ក្នុងប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១២.១០.២០)

វៀតណាម៖ តាមការផ្សាយរបស់កាសែតក្នុងស្រុកកាលពីថ្ងៃអាទិត្យ ទី ១១ ខែ តុលា បានឲ្យដឹងថា  មានមនុស្សយ៉ាងហោចណាស់ ១៧ នាក់បានស្លាប់ក្នុងពេលពេលមានទឹកជំនន់នៅក្នុងខេត្តស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ។

កាសែតក្នុងស្រុក ក៏បានឲ្យដឹងទៀតថា នៅមានមនុស្សចំនួន ១៣ នាក់ កំពុងតែបាត់ខ្លួន ។

ស្ថាប័នអាកាសធាតុរបស់ប្រទេសវៀតណាម បានអំពាវនាវឲ្យមានការតៀមលក្ខណៈ ដើម្បីទប់ទល់នឹងព្យុះត្រូពិកមួយទៀត ឈ្មោះ លីនហ្វា ដែលនឹងនាំមកនូវទឹកភ្លៀងច្រើនថែមទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។​