គណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាវៀតណាមបើកកិច្ចប្រជុំលើកទី ៤៩ របស់ខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វៀតណាមញូវ  (១២.១០.២០)

វៀតណាម៖ តាមការផ្សាយរបស់កាសែតក្នុងស្រុកបានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាវៀតណាម បានបើកកិច្ចប្រជុំលើកទី ៤៩ របស់ខ្លួននៅរសៀលថ្ងៃចន្ទទី ១២ ខែ តុលានេះ ។

ក្នុងរយៈពេលបួនថ្ងៃ  គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាវៀតណាមនឹងពិភាក្សា និងអនុម័តនូវសេចក្តីព្រៀងច្បាប់ស្តីពី ការការពារបរិស្ថាន  ច្បាប់ស្តីពីពន្ធនំាចូលនិងនំាចេញ ព្រមទំាងបញ្ហាមួយចំនួនទៀតទាក់ទងនឹងនគរូបនីយដ្ឋាន ។   សមាជិកអង្គប្រជុំក៏ពិនិត្យ​នូវលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាលប្រទេសមួយចំនួនទៀត ផងដែរ ។

គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាវៀតណាមក៏នឹងពិភាក្សាពីការរៀបចំសម័យប្រជុំលើកទៅ ១០ របស់រដ្ឋសភាវៀតណាម ។ ​