ទឹកជំនន់ជន់លិចផ្ទះ សាលារៀន និងផ្លូវមួយចំនួន នៅស្រុកពួក ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០–

លោក ស៊ីន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងនារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះថា ភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា បណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ សាលារៀន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅស្រុកពួក។

រូបថត៖ ឃុត សៅ