រូបថតប្រចាំសប្តាហ៍៖ សត្វរុយមួយប្រភេទ ត្រូវបានចិញ្ចឹមដើម្បីធ្វើជាចំណីសត្វ និងចូលរួមសម្អាតបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០–

ខុសប្លែកពីសត្វរុយដទៃដែលជាសត្វកខ្វក់ ចង្រៃ និងជាភ្នាក់ងារចម្លងមេរោគ រុយ Black Soldier Fly ជាប្រភេទសត្វរុយ ដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទ ហើយត្រូវបានចិញ្ចឹមដោយកសិដ្ឋានចិញ្ចឹមរុយ BSF នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាចំណីសត្វ និងចូលរួមសម្អាតបរិស្ថាន។
រូបថត៖ ផែន រតនៈ