ឯកឧត្តម ឃួង ស្រេង អញ្ជើញទទួលអំណោយជាគ្រឿងចក្រសាស័រ មួយគ្រឿង ពីក្រុមហ៊ុន ខេ អិន ខេមបូឌា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយជា គ្រឿងចក្រសាស័រ SD200 ម៉ាក ឌូសាន់ (Doosan) មួយគ្រឿង ដែលមានទំហំប៉ែល៣ម៉ែត្រគូប តម្លៃ៦ម៉ឺនដុល្លារអាមេរិក ពីឧកញ៉ា ជាម ឃុនណាត អគ្គនាយកក្រុមហ៊ុន ខេ អិន ខេមបូឌា ផ្តល់ជូនសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៅក្នុងក្រុងភ្នំពេញ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។
រូបថត៖ អុក សុខខឿន