ឯកឧត្តម លុយ ដាវីត ដឹកនាំក្រុមការងារចុះពិនិត្យដំណើរការសាងសង់ មជ្ឈមណ្ឌលប្រារព្ធធ្វើ​សន្និសីទ អាស៊ី-អឺរ៉ុប លើកទី១៣ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន ក្រុមការងាររៀបចំមជ្ឈមណ្ឌលសន្និសីទកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដឹកនាំ ក្រុមការងារចុះពិនិត្យដំណើរការសាងសង់ មជ្ឈមណ្ឌលប្រារព្ធធ្វើសន្និសីទ អាស៊ី-អឺរ៉ុប នៅតំបន់អភិវឌ្ឍន៍ ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ។

រូបថត៖ ហ៊ុន យុទ្ធគុណ