អគ្គិភ័យក្នុងអគារខ្ពស់មួយនៅកូរ៉េខាងត្បូងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៨៨ នាក់រងរបួស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៩.១០.២០)

ក្រុមមន្រ្តីកូរ៉េខាងត្បូងបានរាយការណ៍នៅព្រឹកថ្ងៃសុក្រ ទី៩ ខែតុលានេះថាអគ្គិភ័យបានរាលដាលពាសពេញអាគារខ្ពស់មួយនៅប្រទេសកូរ៉េខាងត្បូងដែលបណ្តាលឱ្យមានការរងរបួសស្រាលដល់មនុស្សជាច្រើន។

​ក្នុងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់ឬរបួសធ្ងន់ធ្ងរណាមួយទេ។

ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបាននិយាយថាមនុស្សយ៉ាងតិច ៨៨ នាក់ត្រូវកំពុងទទួលការព្យាបាលរបួសស្រាលនៅមន្ទីពេទ្យ ។