គ្រូពេទ្យប្រចំាសេតវិមាននិយាយថាលោកត្រាំអាចវិលត្រឡប់ទៅចូលរូមព្រឹត្តិការណ៍សាធារណៈវិញនៅថ្ងៃសៅរ៍ស្អែកនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៩.១០.២០)

អាមេរិក៖ គ្រូពេទ្យរបស់ប្រធានាធិបតីដូណាល់ត្រាំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែតុលាថាលោកត្រាំបានបញ្ចប់ការព្យាបាលវីរុសកូវីដ១៩របស់លោកហើយចាប់តាំងពីវិលត្រឡប់ទៅកាន់សេតវិមានវិញ ហើយលោកក៏អាចវិលត្រឡប់ទៅចូលរួមព្រឹត្តិការណ៍សាធារណៈនៅថ្ងៃសៅរ៍ស្អែកនេះដែរ។

វេជ្ជបណ្ឌិតម្នាក់បាននិយាយនៅក្នុងកំណត់ហេតុដែលចេញផ្សាយដោយសេតវិមានថាលោក ត្រាំបានទទូលការព្យាបាលយ៉ាងល្អដោយគ្មានសញ្ញាណាមួយនៃផលប៉ះពាល់អវិជ្ជមានឡើយ។

សូមបញ្ជាក់ផងដែរថាលោកត្រាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃសុក្រសប្តាហ៍មុនបន្ទាប់ពីលោកបានប្រកាសថាលោកបានឆ្លងវីរុសកូវីដ១៩។ ​  លោកត្រំាបានត្រឡប់ទៅកាន់សេតវិមានវិញកាលពីថ្ងៃច័ន្ទទី០៥ ខែតុលា។