សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន៖
១-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣
២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣
៣-បញ្ហាផ្សេងៗ។

រូបថត៖ កុក គី