លោកត្រាំនិយាយថាការឆ្លងវីរុសកូវីដ១៩របស់លោកគឺជាការប្រទានពរពីព្រះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៨.១០.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំកាលពីថ្ងៃពុធទី៧ខែតុលាបានប្រកាសថាការឆ្លងវីរុសកូវីដ១៩នេះ​គឺជាការ​ប្រទានពរ​ពីព្រះដែលបានផ្តល់ឲ្យលោកនូវបទពិសោធន៍នៃការព្យាបាលដែលលោកបានសន្យា​ថាការព្យាបាល​នឹងមិនគិតថ្លៃសម្រាប់ជនជាតិអាមេរិកទាំងអស់។

លោកត្រាំបានមានប្រសាសថាខ្ញុំគិតថានេះគឺជាពរជ័យពីព្រះដែលបានផ្តល់ឲ្យខ្ញុំដោយលោកបន្ថែមទៀតថាការ
ប្រើប្រាស់ថ្នាំពីក្រុមហ៊ុនឳសថ Regeneron Pharmaceuticals Incបានអនុញ្ញាតឱ្យលោកបានពិសោធន៍ផ្ទាល់ថា​តើវា​អាច​មានប្រសិទ្ធិភាពដល់កម្រិតណា។

សូមបញ្ជាក់ផងដែរថានៅមិនច្បាស់ទេថាតើលោកត្រាំនៅតែធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩នោះដែរឬទេ។