អត្រាគ្មានការងារធ្វើសរុបរបស់ប្រទេសសិង្ហបុរីក្នុងខែសីហាបានកើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៨.១០.២០)

សិង្ហបុរី៖ តាមរបាយការណ៍ពីសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាអត្រាគ្មានការងារធ្វើសរុបរបស់សិង្ហបុរីបានកើន​ឡើងដល់ទៅ ៣,៤ ភាគរយនៅក្នុងខែសីហាកន្លងទៅ។

តួរលេខនេះបានបង្ហាញថាអត្រាគ្មានការងារធ្វើបានកើនលើសពីចំនួន ៣,៣ភាគរយកាលពីខែកញ្ញាឆ្នាំ ២០០៩
ក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុលើពិភពលោក។

ប៉ុន្តែអត្រាក្នុងខែសីហានេះគឺទាបជាងអត្រាគ្មានការងារធ្វើដែលខ្ពស់បំផុតគឺ ៤,៨ភាគរយដែលត្រូវបានកត់ត្រា កាលពីខែកញ្ញាឆ្នាំ ២០០៣ក្នុងកំឡុងពេលផ្ទុះជំងឺសារ (SARS) ។